khmer eng
  • ឯកឧត្តម ឡាន់ ឆន អញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ចំនួន២ភូមិ នៃឃុំចក
     
    ចែករំលែក ៖

    វេលាម៉ោង ១៤:៣០នាទី ត្រូវនឹងថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ឡាន់ ឆន លេខាធិការគណៈកម្មការទី១០នៃព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ រួមជាមួយឯកឧត្តម អ៊ាង សុផល្លែត ប្រធានក្រុមការងារចុះជួយស្រុកអូរាំងឪ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខអាជ្ញាធរស្រុកអូរាំងឪ អាជ្ញាធរឃុំចក ជាពិសេសបងប្អូនប្រជាពលរដ្ឋ មកពីភូមិជ្រួល និងភូមិព្រីង ស្ថិតនៅឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

    ក្នុងនាឱកាសនោះ ឯកឧត្តម ឡាន់ ឆន បានពាំនាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ ជូនចំពោះអាជ្ញាធរស្រុក ឃុំ ភូមិ និងបងប្អូនប្រជាពលរដ្ឋទាំងអស់។
    ឯកឧត្តមបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថាន ជាពិសេស សូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ឱ្យបានគ្រប់ៗគ្នា ដើម្បីសន្តិភាព និងការអភិវឌ្ឍ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លិខិតជូនពររបស់គណៈកម្មការទី១០ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តម អ៊ុំ សរឹទ្ធ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា
    thumbnail
     
    លិខិតជូនពររបស់គណៈកម្មការទី១០ព្រឹទ្ធសភា សូមគោរពជូន លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    លិខិតជូនពររបស់គណៈកម្មការទី១០ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា
    thumbnail
     
    លិខិតជូនពររបស់គណៈកម្មការទី១០ព្រឹទ្ធសភា សូមគោរពជូន លោកជំទាវ ចាន់ សុទ្ធាវី ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    លិខិតជូនពររបស់គណៈកម្មការទី១០ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តមបណ្ឌិត ចែម វីឌ៉្យា ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា